នារីស្មោះស្នេហ៍ម្នាក់សុខចិត្តរៀបការ ជាមួយសាកសពគូដណ្តឹង ស្របពេលជិតដល់…..

ក្តីស្រលាញ់ពិតជាមានទំហំធំធែងមិនអាចកាត់ថ្លៃបានឡើយ ក្តីស្រលាញ់បានធ្វើអោយមនុស្សម្នាក់ហ៊ានលះបង់គ្រប់យ៉ាងដើម្បីមនុស្សដែលខ្លួនឯងស្រលាញ់ ។ មានរឿងដ៏គួរឲ្យសោកសង្រេងមួយ ដែលកូនក្រមុំអភ័ព្វម្នាក់ សុខចិត្តរៀបការជាមួយសាកសព ដែលជាគូដណ្តឹងរបស់នាង ស្របពេលដែលពួកគេបានស្រលាញ់គ្នា រហូតឈានដល់ដំណាក់កាល ជិតរៀបអាពាហ៍ពិពាហ៍ទៅហើយនោះ ពោលគឺរយៈពេល ២ ទៅ៣ខែទៀតប៉ុណ្ណោះ។

បើតាមគេហទំព័របរទេសមួយ បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ មានកូនក្រមុំម្នាក់ ឈ្មោះថា Nan Thippharat បានសម្រេចចិត្តរៀបចំពិធីមង្គលការ នៅក្នុងពិធីបុណ្យសពគូដណ្តឹងខ្លួន ឈ្មោះថា Fiat ដែលបាន លាចាកលោក ទៅគ្មានថ្ងៃត្រឡប់វិញ។ នាងបានបង្ហោះរូបភាពចូលបណ្តាញសង្គមហ្វេសប៊ុក ដោយភ្ជាប់ជាមួយសារក្តុកក្តួលថា៖ “អូនតែងតែសុបិន្ត ពីមង្គលការរបស់ពួកយើង ហើយអូនក៏បានឃើញ ពួកយើងកាន់ដៃគ្នាទៀតផង។ សូមឲ្យបងទៅឲ្យបានស្ងប់ណា អូនស្រលាញ់បង Fiat។ ចូរចាំថា សុបិន្តពួកយើង បានក្លាយជាការពិតហើយ ”។

ក្រោយមករូបថតទាំងនោះ ត្រូវបានចែកចាយយ៉ាងច្រើន ត្រឹមតែរយៈពេលដ៏ខ្លី។ ក្នុងពិធីមង្គលការ ដ៏គួរឲ្យសោកសង្រេងនោះ ភ្ញៀវដែលចូលរួម និងអ្នកនិយមលេងអ៊ីនធឺណេត បានស្រក់ទឹកភ្នែក ដោយសារតែការអាណិតអាសូរដល់ពួកគេ។ យ៉ាងណាមិញ បើតាមប្រភពដដែលបានឲ្យដឹងថា ការស្លាប់របស់លោក Fiat គឺពិតជាធ្វើឲ្យក្រុមគ្រួសារ ក៏ដូចជា គូដណ្តឹង មានការតក់ស្លុត និងភ្ញាក់ផ្អើលជាខ្លាំង ព្រោះគាត់មិនបានបង្ហាញអាការៈអ្វីទាំងអស់ មុនពេលស្លាប់ ស្រាប់តែកើតមានជម្ងឺគាំងបេះដូងភ្លាមៗទៅវិញ៕

Add a Comment