ញាក់សាច់!!! ហេតុតែចង់ល្បី តារាចម្រៀងស្រីកូរ៉េម្នាក់នេះ ហ៊ានចាក់ទឹកលើខ្លួននៅកណ្តាលឆាក? (មានវីដេអូ)

យើងដឹងហើយថាប្រទេសកូរ៉េគឺជាប្រទេសមួយដែលមានការរីកចម្រើនខ្លាំងខាងវិស័យសិល្បៈ ។ មានក្រុមតារាចម្រៀងជាច្រើនដែលកំពុងតែសាងប្រជាប្រិយភាពរបស់ខ្លួននៅលើវិថីមួយនេះ ។ ពួកគេតែងតែបង្កើតនៅស្នាដៃថ្មីៗ ក៏ដូចជាការទាក់ទាញជាច្រើនដើម្បីទទួលបានប្រជាប្រិយភាព ។

ជាក់ស្តែងតារាស្រី Hadam សមាជិកក្រុម Bambino ជារឿយៗតែងតែធ្វើឲ្យទស្សនិកជន ស្រៀវសាច់ម្តងហើយម្តងទៀត ជាមួយនឹងការសម្តែងនៅលើឆាករបស់នាង។ ដូចជាវីដេអូខាងក្រោមនេះ បានឲ្យឃើញថា តារាស្រី Hadam បានធ្វើរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅកណ្តាលឆាក ដោយអំឡុងពេលសម្តែងបទចម្រៀង ស្រាប់តែនាងបាន ចាក់ទឹកស្រោចនៅលើដើមទ្រូងស៊ីអារម្មណ៍ ព្រមទាំងរាំជាមួយនឹងអាវសើមនោះយ៉ាងស៊ិចស៊ី ដែលធ្វើឲ្យអ្នកគាំទ្របុរសៗមើលឡើង មើលគ្រប់គ្នាតែម្តង។

តួយ៉ាង ក្រុមចម្រៀងស្រី Bambino នេះ ត្រូវបានគេដឹងថា ជាក្រុមចម្រៀងដែលមិនអៀន ក្នុងការបញ្ចេញក្បាច់រាំស៊ិចស៊ីខ្លាំង ជាមួយនឹងម៉ូតសម្លៀកបំពាក់ខើច លេចលើលេចក្រោមដោយមិនសំចៃដៃ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីអ្នកគាំទ្រផងដែរ៕

ទស្សនាវីដេអូខាងក្រោម ៖